រាជធានីភ្នំពេញ ៖ ទីបំផុតរោងភាពយន្ត និងរោងសម្ដែងសិល្បៈ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញសេចក្តីជូនព័ត៌មាន ស្តីពីការអនុញ្ញាតបើកដំណើរការឡើងវិញហើយ នៅថ្ងៃទី៦ សីហា ២០២០នេះ ។
ការអនុញ្ញាតបើកឡើងវិញនេះ បន្ទាប់ពីក្រុមការងារចម្រុះ រួមមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីនិងមន្ទីរសុខាភិបាលរាជធានី បានចុះត្រួតពិនិត្យពីវិធានការបង្ការទប់ស្កាត់ការចម្លងវីរុសកូវីដ–១៩ នៅតាមរោងភាពយន្តមួយចំនួន ។
គួរបញ្ជាក់ដែរថា រោងភាពយន្តទូទាំងប្រទេសកម្ពុជា បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដើម្បីបង្ការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។
សេចក្តីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានដូចខាងក្រោម ៖