យោងតាមសេចក្តីជូនដំណឹងរបស់ផ្សារម៉ាក្រូ បានឲ្យដឹងថា ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នឹងត្រូវអាប់ជាក្រដាស់ប្រាក់រៀលវិញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ផ្សាយម៉ាក្រូថាខ្លួនធ្វើការផ្លាស់ប្តូរនេះ ធ្វើឡើងដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាលេខធ១៣–០២០–០០៤។
បើតាមសេចក្តីជូនដំណឹងរបស់ផ្សាយម៉ាក្រូដដែល ក៏បានបញ្ជាក់ផងដែរថា ផ្សារនៅតែទទួលយកប្រាក់ដុល្លារ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារនេះជាធម្មតារហូតមានការជូនដំណឹងសារជាថ្មី ។
សូមបញ្ជាក់ថា នេះជាការប្រកាសរបស់ផ្សារទំនើបទី២ បន្ទាប់ពីផ្សារទំនើប AEON បានចេញប្រកាសអាប់ក្រដាស់រៀលវិញកាលពីខែមុន ៕