ចិន ៖ទឹកជំនន់កំពុងវាយប្រហារសំណង់ព្រះពុទ្ឋដែលមានអាយុ១២០០ឆ្នាំ

អាជ្ញាធរ​ចិន​បាន​អះអាង​ថា សំណង់​ព្រះ​ពុ​ទ្ឋ​រូប​ដ៍​ធំ​មហិមា​មាន​អាយុ​១២០០​ឆ្នាំ (The Giant Buddha in Leshan ) និង​ជា​សំណង់​បេ​តិក​ភ័​ណ្ឌ​ប្រវត្តិសាស្ត្រ​ត្រូវ​បាន​ទឹកជំនន់​កំពុង​គំរាមកំហែង ដោយ​សំណង់​នេះ​បាន​លិច​ត្រឹម​ព្រះបាទ​ហើយ ។​

​អាជ្ញាធរ​ចិន​ក៍បាន​ប្រកាស​កាលពីថ្ងៃអង្គារម្សិលមញដែរ​ថា ក្រៅពី​ការ​គំរាមកំហែង​ព្រះ​ពុ​ទ្ឋ​រូប​ដ៍​ធំ​មហិមា​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​យ៉ាង​សេ ជាង​១០​ម៉ឺន​នាក់ ក៍​ត្រូវ​បាន​ជម្លៀស​ផង​ដែរ ដោយសារ​ទឹកជំនន់ដែលបណ្តាលមកពី​ភ្លៀងធ្លាក់ខ្លាំង ៕