ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា លោកសរសេរខុសអក្ខរាវិរុទ្ឋមកពីលោកចង់សរសេរខុស ដេីម្បីឲ្យគេស្វែងរកពីអ្វីដែលលោកខុស។
ឆ្លើយតបទៅនឹងការរិះគន់លោកអំពីការសរសេរខុសអក្ខរាវិរុទ្ឋ លោក ផៃ ស៊ីផាន បានសរសេរបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះ«ខ្ញុំចង់សរសេរខុសដេីម្បី គេស្វែងរកពីអ្វីដែលខ្ញុំខុស ប៉ុន្តែ ច្បាស់ជា គេអាចពិចារណា បានខ្លះនូវអ្វីដែលខ្ញុំសរសេរ! អរគុណ» ។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន ខាងលើនេះ បានធ្វើឡើងក្រោយពីមានការរិះគន់លោក នៅពេលលោកសរសេរឆ្លើយតបទៅនឹងវិទ្យុវាយោអំពីការស្ទង់មតិរបស់អង្គការខមហ្វ្រេល(Comfrel) លើការចាប់ខ្លួន លោក រ៉ុង ឈុន ។
ក្រុមអ្នកតាមដានសង្គមមួយចំនួនបានលើកឡើងថា ក្នុងនាមជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថ្នាក់ឧត្តមមន្ត្រី មិនគួរណាសរសេរអក្ខរាវិរុទ្ឋខុស បើទោះបីថាលោក ផៃ ស៊ីផានថាខ្លួនមានចេតនាសរសេរខុសក្តី ព្រោះវាជះឥទ្ឋិពលអាក្រក់ដល់អក្សរសាស្ត្រជាតិ និងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសក្មេងៗជំនាន់ក្រោយយល់ច្រឡំអំពីពាក្យពេចន៍អក្សរសាស្ត្រខ្មែរ ៕