រថយន្តមួយគ្រឿង ត្រូវចោរវ៉ៃកញ្ចក់បែកខ្ចាយរួចប្រមូលយកទ្រព្យសម្បត្តិនៅក្នុងរថយន្តគ្មានសល់ ខណៈម្ចាស់ចុះមើលទឹកធ្លាក់នៅភ្នំបូកគោ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៨ សីហា ២០២០ នៅជ្រោះទឹកធ្លាក់ពពកវិល ភ្នំបូកគោ ខេត្តកំពត ។
យ៉ាងណា មិនដឹងថា ម្ចាស់រថយន្តនោះបានបង់ទ្រព្យសម្បត្តិអ្វីខ្លះនោះទេ គ្រាន់តែគណនីហ្វេសប៊ុកឈ្មោះ Phannath Nat បានសរសេរបង្ហោះនៅបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះ «ចោរវាយកញ្ចក់ឡានយកអីវ៉ាន់ខ្ទេច ។ ទឹកធ្លាក់ពពកវិល ភ្នំបូកគោ ចូលមើលទឹកធ្លាក់តែមួយភ្លែតសោះ» ។
សូមប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងខេត្តទេសចរណ៍នានា បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងជួបហេតុការណ៍ខាងលើ ។
សូមប្រជាពលរដ្ឋខ្មែរ ជួបតែសេចក្តីសុខនិងសុវត្ថិភាពក្នុងពេលធ្វើដំណើរ ៕