អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកស្រី ឡេ ធីធូហង (Le Thi Thu Hang) បានថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃព្រហស្បតិ៍នេះថា វត្តមាន យន្តហោះទម្លាក់គ្រាប់បែករបស់ចិននៅសមុទ្រចិនខាងត្បូង គឺជាការបង្កក្តីអន្តរាយដល់សន្តិភាព និងបានរំលោភអធិបតេយ្យភាពរបស់វៀតណាម ។
សូមបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺជាផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលលាតសន្ឋឹងពីសិង្ហបុរី ទៅច្រកតៃវ៉ាន់ គ្របដណ្ដប់លើផ្ទៃទឹក ៣,៥លានគ.ម២។ វាជាសមុទ្រធំជាងគេបន្ទាប់ពីមហាសមុទ្រទាំង៥។
សមុទ្រចិនខាងត្បូងជាដែនទឹកដ៏សំខាន់។ វាជាដែនទឹកដ៏មមាញឹកទី២លើពិភពលោក ។ តំបន់នេះមានប្រេងកាតឆៅប្រមាណ ១,២គ.ម៣ (៧៧០០លានបារ៉ែល) និងឧស្ម័នធម្មជាតិប្រមាណ ៧៥០០គ.ម៣ ។
បច្ចុប្បន្ន ដោយសារតែធនធានមហាសាលនេះ បានធ្វើឲ្យជម្លោះនៅសមុទ្រចោនខាងត្បូងកំពុងតែឡើងកម្តៅបន្តិចម្តងៗ ហើយប្រទេសដែលអះអាងថា ប្រជុំកោះស្ព្រាតលី(Spratly ) និង ប៉ារ៉ាស៊ែល(Paracels) តំបន់ដែលកើតមានជម្លោះនេះរួមមាន៖ ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់ ៕