ត្រៀម ! ជំនន់ទឹកភ្លៀងអាចនឹងកើតមានឡើងចាប់ពីខែក្រោយទៅ

ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ដល់​ចុងខែ​តុលា ឆ្នាំ ២០២០ ព្រះរាជាណាចក្រ​កម្ពុជា​អាច​ប្រឈម​នឹង​ការ​កើត​មាន​ជំនន់​ទឹកភ្លៀង​ញឹកញាប់ ។​

 

​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម លោក ចាន់ យុ​ត្ថា ដែល​សរសេរ​បង្ហោះ​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក និង​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។​

 

​បើ​តាម​លោក ចាន់ យុ​ត្ថា អាកាសធាតុ​នៅ​កម្ពុជា នា​ពេល​ខាង​មុខ គឺ​មាន​សភាព​ប្រហាក់ប្រហែល​កាលពី​ឆ្នាំ​១៩៨១ និង ២០១០ ។​

​លោក​បន្ត​ថា តាម​ការ​សង្កេត​របស់​ស្ថានីយឧតុនិយម​ធំ​ៗ​នៅ​អាស៊ី អឺរ៉ុប អា​មេ​រិ​ក បាន​បង្ហាញ​ថា កម្ពុជា​អាច​នឹង​ប្រឈម​នឹង​ការ​កើត​មាន​ជំនន់​ទឹកភ្លៀង​ញឹកញាប់​  ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​នឹង​ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត La Nina ៦០ % និង ៤០ % ទៀត ជា​បាតុភូត Enso ដែល​បាតុភូត​ធម្មជាតិ​ទាំង​ពីរ​នេះ​នឹង​ចាប់ផ្តើម​កើតឡើង​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ដល់​ចុងខែ​តុលា ឆ្នាំ​២០២០ ៕