លោក Chang Song-min អតីតជំនួយការអតីតប្រធានាធិបតី Kim Dae-jung បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដួលសន្លប់ តែមិនទាន់ផុតជីវិតនោះទេ ។
យ៉ាងណាក៍ដោយ បើតាម New york Post បានស្រង់សម្តីមន្ត្រីការបរទេសកូរ៉េខាងត្បូងរូបនេះដោយបញ្ជាក់ថា ព័ត៌មានខាងលើគ្មានភស្តុតាងច្បាស់លាស់នោះទេដែលថា លោកគីម ជុងអ៊ុន បានដួលសន្លប់ ហើយប្អូនស្រីរបស់មេដឹកនាំវ័យក្មេង គឺនាងKim Yo-jong ត្រៀមនឹងឡើងកាន់អំណាចជំនួស។
សូមបញ្ជាក់ថា ព័ត៌មានអំពីបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន ខាងលើ មិនមែនជាលើកទី១នោះទេ កាលពីពេលថ្មីៗកន្លងមកនេះ មន្ត្រីកូរ៉េខាងត្បូងក៍ធ្លាប់លើកឡើងថា លោកគីម ជុងអ៊ុន ធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់វះកាត់បេះដូង និងបានទទួលមរណភាពនោះថែមទៀត ។ នៅពេលនោះសូម្បីតែប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ក៏បានជូនពរលោកគីម ជុងអ៊ុនឲ្យឆាប់ជាដែរ។ តែទីបំផុត លោកគីម ជុងអ៊ុន មិនមានឈឺអ្វីឡើយគឺលោកទៅសម្រាកលម្ហែកាយយ៉ាងរំភើយ៕