ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានអះអាងថា សៀវភៅមួយដែលលោកបានអានគឺការបាត់បង់កោះត្រល់ គឺដោយសារខ្មែរគ្មានមាយាទ ។
នៅក្នុងវេទិកាជជែកពិភាក្សាតុមូលស្តីពី «តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ សីហា ២០២០ ក្រៅពីលើកឡើងដោយសំអាងលើសៀវភៅដែលលោកធ្លាប់អាន លោក សុខ ទូច ហាក់យល់ពីចិត្តប្រជាពលរដ្ឋខ្មែរច្បាស់ ដោយលោកបានបញ្ជាក់ទៀតថា ខ្មែរគ្មានមាយាទ ព្រោះតែខ្មែរខ្លាចរលក និងការធ្វើដំណើរឆ្ងាយ ។
យ៉ាងណាក៍ដោយ លោក សុខ ទូច មិនបានបង្ហាញអំពីទំព័រនិងសៀវភៅដែលលោកអះអាងថាលោកធ្លាប់អាននិងអ្នកនិពន្ឋដែលសរសេរដៀលខ្មែរនោះទេ ។
សូមបញ្ជាក់ថា បើតាម វីគីភីឌា កោះត្រល់ (Koh Trol / Koh Tral) ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម មានចម្ងាយ ៤ គ.ម ពី កោះសេះ ប្រមាណ ១៣ គ.ម ពីឆ្នេរសមុទ្រកម្ពុជា ជាស្រុកចំណុះអោយ ខេត្តក្រមួនស និង មានចម្ងាយប្រហែល ៤៥ គ.មពី ខេត្តពាម កម្ពុជាក្រោម (ប្រទេសវៀណាមសព្វថ្ងៃ)។ កោះនេះមានផ្ទៃក្រឡា ៥៧៤ គ.មការ៉េ ហើយមានទំហំជិតប៉ុនប្រទេសសង្ហបូរី នៅលើកោះមានប្រជាជនប្រម៉ាណជា៥សែនអ្នកក្នុងនោះមានប្រជាជនខ្មែរប្រហែលជា ២០០គ្រួសារ រួមបញ្ចូលទាំងខ្មែរកម្ពុជាក្រោម និងខ្មែរដែលមកពីខេត្តកំពត ក្រៅពីនោះសុទ្ធសឹងតែជាប្រជាជនយួន ហើយប្រជាជនវៀតណាមបាននៅទីនោះយូរជាងគេចាប់តាំងពីឆ្នាំ ១៧៧០ ។
កោះត្រល់មានឆ្នេរសមុទ្រសរុបជាង១០០គម ហើយមានឆ្នេរស្អាតៗជាច្រើន តែគួរឲ្យស្តាយណាស់កោះនេះមិនមាននៅសេះសល់ឈ្មោះខ្មែរសួម្បីតែមួយម៉ាត់បើនិយាយពីរមណីយដ្ឋាននៅទីនោះ រួមមាន ទឹកឆាឬ ទឹកធ្លាក់ មាន២កន្លែង ១ រមណីយដ្ឋានទឹកឆា គំនូរ (SUOI TRANH) ២ រមណីយដ្ឋានទឹកឆា ថ្មតុក (SUOI DA BAN) មានឆ្នេរស្អាត់ៗជាច្រើនទៀតដូចជា ១ ឆ្នេរផ្កាយ (BAI SAO) ២ ឆ្នេរ ធំ (BAI THOM) ៣ ឆ្នេរ វែង (BAI DAY) នឹងឆ្នេរមួយចំនួនធំទៀត៕