ករណីឃាតកម្មបង្កការភ្ញាក់ផ្អើលទាំងព្រឹក ដោយកូនប្រុសសម្លាប់កាត់ក្បាលម្តាយបង្កើត ជនសង្ស័យជាឃាតករ ត្រូវបានបង្ហាញមុខហើយតាមរយៈវីដេអូកាមេរ៉ា តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
ហេតុការណ៍ដែលគួរឲ្យរន្ឋត់នេះ បានកើតឡើងនៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
បើតាមម្ចាស់ផ្ទះជួលបានឲ្យដឹងថា គឺអ្នកជិតខាង បានឃើញម្តាយ ស្តីអោយកូន រឿងអត់មានស្លៀកពាក់អី ហើយគាត់បានប្រាប់អ្នកជិតខាង (ម្ចាស់ផ្ទះជួល) ថា កូនគាត់មិនស្រួលហើយ ស្អែកបញ្ជូនវាទៅស្រុកវិញ ក្រោយមកស្រាប់តែលឺសម្លេងឈ្លោះប្រកែកគ្នាខ្លាំង ហើយក៏ស្ងាត់ទៅវិញ។ លុះព្រឹកឡើងអ្នកជិតខាងសង្ស័យ ព្រោះអត់ឃើញស្ត្រីជាម្តាយចុះមកក្រោមដូចរាល់ដង ក៏សម្រេចឡើងទៅមើល ហើយក៏ឃើញហេតុការណ៍នេះតែម្តង ។ ជនសង្ស័យ បានរត់គេចខ្លួនបាត់ ក្រោយសម្លាប់ម្តាយរបស់ខ្លួន ។ នៅពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕