បុរសម្នាក់៖ប្រពន្ឋខ្ញុំជាក្រឡាបញ្ជីធ្វើការតាំងពីក្មេងរហូតមានចៅនៅតែក្រឡាបញ្ជី

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Kong Sarith» បាន​ចូល​ទៅ​ខម​មិន​(Comment) នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Thmey Thmey ដោយ​បញ្ជាក់​ថា ប្រ​ព​ន្ឋ​របស់​លោក​ធ្វើការ​តុលាការ​ជា​ក្រឡាបញ្ជី​តាំងពី​ក្មេង​រហូត​ដល់​មាន​ចៅ​នៅ​តែ​ក្រឡាបញ្ជី ។

បើ​តាម​បុរស​ដែល​អះអាង​ថា​ជា​និវត្តន៍​ជន​នោះ​ក៍បាន​សង្កត់ធ្ងន់​ទៀត​ថា មួយរយៈ​នេះ​ប្រ​ព​ន្ឋ​របស់​លោក​ធ្វើការលែងមានថ្ងៃសៅរ៍និងថ្ងៃអាទិត្យហើយ«​យីអ៊ុន​អី​ក៍​យ៉ាប់​ម្លេះ » ។

ចំណុចខាងលើនេះ បុរសខាងលើទំនងជាចង់បន្ទោសទៅលើ«យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត» ដែលក្រសួងយុត្តិធ៌មបានដាក់ចេញកាលពីថ្ងទី១៨ ឧសភា ២០២០ កន្លងមកនេះ ជាហេតុធ្វើឲ្យប្រពន្ឋរបស់លោកធ្វើការគ្មានថ្ងៃសម្រាក ។

​នៅ​ក្នុង​អត្ថបទ​ដែល​មាន​ចំណងជើង​ថា​«១០០​ថ្ងៃ ក្រសួង​យុ​ត្តិ​ធ៌​ម​ដោះស្រាយ​សំណុំរឿង​ដែល​កកស្ទះ​បាន​ជាង​៨០០០​សំណុំរឿង​»​គណនី​ឈ្មោះ Kong Saritha បាន​សរសេរ​យ៉ាង​ដូច្នេះ​«​ឯ​.​ឧ ក្មួយ​អើយ ! ប្រពន្ធ ខ្ញុំ​ធ្វើការ​មួយ​រយៈ​នេះ​លែង​គិត​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ​ហើយ នៅ​តែ​ក្រឡាបញ្ជី​ដដែល​តាំងពី​ក្ម​ងរ​ហូត​ដល់​មាន​ចៅ ។ យីអ៊ុន​អី​ក៏​យ៉ាប់​ម្ល៉េះ ? ចំណែក​ពូ​ចូល​និវត្តន៍​មុន​អាយុ !!»​។​

​នៅ​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣០ សីហា ២០២០​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធ៌​ម លោក គឹ​ម សន្តិភាព ៕