រថយន្តហាយលែនឌ័រមួយគ្រឿងបានជាប់ផុងនឹងខ្សាច់សមុទ្រ បើកចេញមិនរួច ខណៈម្ចាស់រថយន្តនេះបានបើកចុះសមុទ្រ ។
ហេតុការណ៍ដ៍គួរឲ្យហួសចិត្តនិងអៀនខ្មាសនេះ បានកើតឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី៣០ សីហា ២០២០ ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ«ប្រជាជនខេត្តព្រះសីហនុ មិនបានបញ្ជាក់លម្អិតនូវសាច់រឿងនោះទេ ដោយគ្រាន់តែសរសេរខ្លីថា «ព្រោះតែចង់ងាយស្រួលពេក លទ្ធផលគឺពិបាកដល់ខ្លួនឯង ។កន្លងមករដ្ឋបាលខេត្ត ក្រុង តែងបានចុះណែនាំ ផ្សព្វផ្សាយជាបន្ដបន្ទាប់ ក៏ប៉ុន្ដែនៅតែមានបងប្អូនមួយចំនួនមិនសហការ ។ សង្ឃឹមថាតាមរយៈករណីមួយនេះ បងប្អូននិងមិនចតយានយន្ដ នៅទីកន្លែងដែលមិនសមគួរនោះទេ ។»។
ប្រជាពលរដ្ឋខេត្តព្រះសីហនុធ្លាប់និយាយថា ព្រោះតែចង់ងាយស្រួលពេក លទ្ធផលគឺពិបាកដល់ខ្លួនឯង ។» ។
យ៉ាងណា ម្ចាស់គណនីហ្វេសប៊ុកដែលគេដឹងថាជាផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុនោះ មិនបានប្រាប់អំពីអត្តសញ្ញាណម្ចាស់រថយន្តហាយលែនឌ័រព៌ណខ្មៅនេះទេ ៕