កូនផ្កាយ៣ម្នាក់ បាញ់មនុស្សធ្លាយពោះហើយ អាចនឹងអត់មានទោស

មន្ត្រី​នគរបាល​ម្នាក់​បម្រើ​ការងារ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពី​សាក្សី​អះអាង​ថា បាន​ធ្វើ​សកម្មភាព​បាញ់​រះ ក្នុង​ចេតនា​សម្លាប់​ជន​រង​គ្រោះ បណ្ដាល​ឱ្យុ​យុវជន​ម្នាក់​ធ្លាយ​ពោះ​រង​របួស​ធ្ងន់ធ្ងរ ។​

​ប្រភព​បាន​បន្ត​ថា ហេតុការណ៍​បាញ់​មនុស្ស​ដូច​បាញ់​ចាប​នេះ បាន​កើតឡើង​កាលពី​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី ២៧ សីហា ២០២០ នៅ​ចំណុច​ក្បែរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​និមិត្ត​ផ្ទាល់​តែ​ម្តង ។​

​បើ​តាម​សំដី​ម្តាយ​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កេ​ី​ត​ហេតុ មាន​មន្ត្រី​នគរបាល​២​នាក់ បាន​ដេ​ី​រ​តម្រង់​មក​កូនប្រុស​របស់​គាត់ ខណៈនោះ​ក៍​មាន​នគរបាល​ម្នាក់​បាន​ដក​កាំំ​ភ្លើង​បាញ់​សំដៅ​កូនប្រុស​របស់​គាត់ តែ​ម្តង បណ្តាល​ឲ្យ​ត្រូវ​ចំ​ធ្លាយ​ពោះ ។ ក្រោយ​ឃើញ​ដូច្នោះ គាត់​ក៍បាន​ដឹក​កូនប្រុស​របស់​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​ជន​ដៃដល់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ រិ​ទ្ឋី ពិសិដ្ឋ ជា​មន្ត្រី​នគរបាល​ទើប​ចូល​ថ្មី​នៃ​ប៉ុស្តិ៍​រដ្ឋបាល​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត និង​ត្រូវជា​កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ដ៍​មាន​ឥ​ទ្ឋិ​ពល​ម្នាក់​នៅ​ក្រសួងមហាផ្ទៃ តែ​ឪពុក​ជនសង្ស័យ​បាន​ចូល​និវត្តន៍​ហើយ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ នាង មក​រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ខាង​លេ​ី ។​

​ជុំវិញ​ការ​បាញ់បោះ​សម្លាប់​មនុស្ស សេរី​ហើយ​បណ្តាល​យុវជន​ម្នាក់​រង​របួស​  ប្រភព​ព័ត៌មាន​ខ្លះ បាន​ទម្លាយ​អោយ​ដឹង​ថា ៖ សំណុំរឿង​មិន​ត្រូវ​បាន​បញ្ជូន​មក​កាន់​អយ្យការ​សាលាដំបូង​ខេត្ត​នោះ​ទេ ដោយ​ថា​ជន​ដៃដល់​ជា​មន្ត្រី​នគរបាល​ជាប់​ថ្មី​នោះ​ជា​កូនលោក​ផ្កាយ​បី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​ដែល​ទើប​ចូល​និវត្តន៍​។​ប្រភព​បាន​បន្ត​ទៀត​ថា មន្ត្រី​នគរបាល​រូប​នោះ ត្រូវ​បាន​គេ​កែ​សំណុំរឿង​អោយ​មាន​ភាព​ធូរស្រាល​ដែល​អាច​ដោះ​លែងអោយ​មាន​សេរីភាព ឬ ក៏​ពិន័យ​រដ្ឋបាល​អង្គភាព តាម​រយះ​អង្គហេតុ​បាញ់​ការពារ​ខ្លួន​…​។​យោង​លើ​អង្គ​ហេតុនេះ និង ប្រភព​បែកធ្លាយ​ករណី​រត់ការ ចរចា​ជាមួយ​ជន​រង​គ្រោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ជន​ដៃដល់ ហាក់​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ដោះ​លែង ដោយ​លើកលែង​ការ​ចោទប្រកាន់​ពី​អយ្យការ​។​

​យ៉ាងណា​ក៍ដោយ ស្នងការ​នគរបាល​រង​នគរបាល​ខេត្តបន្ទាយមានជ័យ លោក សិ​ទ្ឋិ ឡោះ បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ករណី​ខាងលើ​បាន​កើត​មាន​មែន និង​ថា​ជន​ដៃដល់​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​៣១ សីហា​នេះ ។ លោកស្នងការ​រង​បញ្ជាក់​ថា មិន​មានការ​ដោះ​លែង​ជន​ដៃដល់​នោះ​ទេ ព្រោះ​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយនឹង​បន្ត​ស្រាវជ្រាវ​សំណុំរឿង​នេះ​បន្ថែម​ទៀត ។​

មហាជន​កំពុង​រង់ចាំ​មើល ថា​វាសនា​មន្ត្រី​នគរបាល​ជា​ជន​ដៃដល់​ឈ្មោះ រិ​ទ្ឋី ពិសិដ្ឋ អាច​នឹង​នៅ​ក្រៅ​ឃុំ​ឬក៍​យ៉ាងណា ហើយ​តើ​ឪពុក​ដែល​គេ​ចោទ​ថា​ជា​មនុស្ស​មាន​ឥទ្ធិពល​នោះ​  អាច​ជួយ​កូនប្រុស​ដែល​ជា​ជន​ដៃដល់​បាន​រឺ​យ៉ាងណា ? ហើយ​យុ​ត្តិ​ធ៌​ម​អា​មាន​ទេ​សម្រាប់​ជន​រង​គ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នោះ ? ៕