ចុម ! មិនដឹងមានរឿងអី បុរសម្នាក់បង្ហាញមុខខឹងនិងកាន់កាំភ្លើងAKប្រុង..

បុរស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​មាន​សម្បុរ​.​ស មុខមាត់​ស្រ​ដៀង​ជនជាតិ ឬ វៀតណាម ជិះ​រថយន្ត​ម៉ា​ស្តា​(Mazda) ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-0819 បាន​ប្រើប្រាស់​កាំភ្លើង​អាកា​៤៧ ស្វាយ​បត់​(AK47) ធ្វើ​កាយវិការ​ដូច​ជា​ខឹង​នឹង​នរណា​ម្នាក់ ។​

​បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក Brak Ban បាន​ផុស​វី​ដេ​អូ​និង​រូបភាព​ភ្ជាប់​ជាមួយ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ី​វិល​ដៃ​ទាញ​កាំភ្លើង​ចេញ​រថយន្ត​ខាងលើ ។ គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​សរសេរ​ថា សូម​បងប្អូន​ជួយ​រក​យុត្តិធម៌​និង​ពិចារណា​មើល​។​

​គេ​មិនដឹង​ថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ពេល​ណា​នោះ​ទេ តែបើ​តាម​បណ្តាញ​សង្គម​ដែល​ទើបនឹង​មានការ​ចែករំលែក​ត​ៗ​គ្នា​នោះ​(Share) គឺ​ករណី​ដែល​គេ​មិនដឹង​ផ្តើម​ចេញពី​មូលហេតុ​អ្វី​នោះ កើតឡើង​នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ៕