បញ្ជូន ញឹក ផល ទៅតុលាការហើយព្រឹកមិញ

ទីបំផុត​ទៅ បុរស​ល្បី​នៅ​ក្នុង​សំណុំរឿង​ដក​កាំភ្លើង AK ចេញពី​ក្នុង​រថយន្ត​គំរាម​គូទំនាស់​ឈ្មោះ ញឹក ផល កូនប្រុស​ឧកញ៉ា ញឹក ផ​ន ហៅ ០៩ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ កញ្ញា ២០២០ ។​

​បើ​តាម ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ត្រី អៀរ ប៊ុ​ន​ធឿ​ន បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​ទៀត​ថា ញឹក ផល ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​គំរាមកំហែង និង​កាន់កាប់​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​។​

​ឈ្មោះ ញឹក ផល ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​០១ កញ្ញា ២០២០ បន្ទាប់​ពី​មាន​ជម្លោះ​ពេល​កំពុង​បើកបរ​លើ​ដង​វិ​ថី ជាមួយ​អ្នកបើកបរ​ម៉ូតូ នៅ​ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​៣១ សីហា ២០២០៕