ប្រមុខរាជរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន បានអនុញ្ញាតឲ្យសាសនិកឥស្លាមកម្ពុជា គោរពប្រតិបត្តិថ្វាយបង្គំជំអាត់ ចាប់ពីថ្ងៃសុក្រ ទី១១ កញ្ញា ២០២០ ប៉ុន្តែត្រូវអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ក្នុងការពារនិងទប់ស្កាត់មេរោគដូចជា ពាក់ម៉ាស់ វាស់កម្តៅ លាងដៃសម្អាតជាប្រចាំនឹងសាប៊ូ អាល់កុល ឬជែល និងត្រូវរក្សាគម្លាតពីគ្នា ១.៥ម៉ែត្រជាដើម ។
បើតាមលោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេសបានប្រាប់ FN ប្រព័ន្ឋថា
ទន្ទឹមនឹងការអនុញ្ញាតនេះដែរ សម្ដេចតេជោ ក៏បានបង្គាប់ឱ្យសាសនិកឥស្លាមត្រូវយកកម្រាលថ្វាយ បង្គំពី ផ្ទះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ហាមក្មេង និងអ្នកដែលមានជំងឺផ្សេងៗ។ ការចាប់ដៃ នៅពេលគោរព គារវកិច្ច ត្រូវជំនួសដោយការលើកដៃ និងនិយាយស្វាគមន៍តាមបែបឥស្លាមវិញ ហើយបែកគ្នាវិញភ្លាមក្រោយ បញ្ចប់ការ ថ្វាយបង្គំប្រមាណ ២០-៣០នាទី។
លោកឧកញ៉ាបញ្ជាក់ទៀតថា បន្ទាប់ពីបានថ្វាយនៅរៀងរាល់ថ្ងៃសុក្រ បាន៤ជំអាត់រួច បងប្អូនសាសនិកឥស្លាម នឹងអាចថ្វាយបង្គំជុំគ្នានៅតាមបណ្តាស៊ូរ៉ាវនានា និងសូមបងប្អូនសាសនិក ឥស្លាមទាំងអស់ ប្រកាន់ឲ្យបាន ខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ៕