ឆក់ទៀតហើយៗ នៅពោធិ៍សែនជ័យ ! ស្រ្តីម្នាក់អស់លុយជិត១០លានរៀល

ស្ត្រី​ម្នាក់​បាន​អះអាង​ប្រាប់​ប៉ូលិស​មូលដ្ឋាន​ថា ខ្លួន​ត្រូវ​ចោរឆក់​កាបូប​ដោយ​ក្នុង​ការ​បូ​ប​នោះ​នោះ​មាន​លុយ​ខ្មែរ​ជិត​១០​លាន​រៀល និង​ខ្សែ​ក​ផ្លា​ទី​ន​មួយ​ខ្សែ ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ឯកសារ​មួយ​ចំនួន​ទៀត​។​

​បើ​តាម​ស្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើ​ត​ឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី​០៥ កញ្ញា ២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ចូល​ផ្សារ​ព្រៃ​ទា ភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ដដែល​បន្ត​ថា​មុន​ពេល​កេ​ី​ត​ហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1GV 2361 ធ្វេ​ី​ដំណេ​ី​រ​តាម​បណ្តោយ​ផ្លូវ​បេតុង​ច្រកចូល​ផ្សារ​ព្រៃ​ទា ដោយ​កាបូប​កឹ​ប​ជាប់​និង​ចង្កេះ ខណៈ​ជិត​ដល់​ផ្ទះ​ទៅ​ហេ​ី​យ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​មក​ពីក្រោយ​ធ្វើសកម្មភាព​ឆក់​កាបូប​ពី​ចង្កេះ​បាន​សម្រេច​ហេ​ី​យ​គេចខ្លួន​បាត់​អស់ ភ្លាម​នោះ​គាត់​ស្រែក​ឲ្យ​គេឯង​ជួយ​ដែរ តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ដេញ​នោះ​ទេ​។​

​ក្រោយ​កើត​ហេតុ ជន​រង​គ្រោះ​បាន​ត្រឹម​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២ ទាំងអស់​សង្ឃឹម ៕