ចាប់ខ្លួន​យុវជន​ម្នាក់ ដែល​និយាយ​ក្នុង​វី​ដេ​អូ ថា​អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​ឧត្ដមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានដឹង​នាំ និង​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​យុវជន​ម្នាក់​បាន​ហើយ ។

យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ចាប់​ឃាត់ខ្លួន មានឈ្មោះ ញ៉ែ​ល ធា​រី​ណា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​គោល​ស្រុក ឃុំ​
​គោល​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។ ខណៈ​ពេល​នេះ សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​សាកសួរ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ។

សូម​បញ្ជាក់​ថា យុវជន​រូប​នេះ បាន​ថត​វី​ដេ​អូ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok ដោយ​និយាយ​ថា ដោយ​និយាយ​ថា អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា​ទេ ។ ការ​និយាយ​បែប​នេះ បង្ក​អោយ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រតិកម្ម​ទូ​ទាំង​ប្រទេស​តែ​ម្ដង និង​បាន​សំណូមពរ​អោយ​សមត្ថ​កិច្ចចាត់ការ​យុវជន​រូប​នេះ តាម​ច្បាប់ ដោយ​មិន​ត្រូវ​លើកលែង​ឡើយ ៕