ទីបំផុតទៅ មន្ត្រីនគរបាលម្នាក់នៃនាយកដ្ឋានភស្តុភារក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការពីបទ“ប្រទូស្តកេរ្តិ៍ខ្មាស” លើក្មេងស្រីអាយុ៧ឆ្នាំ ។
គេនៅមិនទាន់ដឹងថាតើជនសង្ស័យឈ្មោះ អេង សំអាត បានប្រព្រឹត្តបទប្រទូស្តកេរ្តិ៍ខ្មាសក្មេងស្រីអាយុ៧ឆ្នាំនេះ អំឡុងពេលណានោះទេ គ្រាន់តែប្រភពថា ជនសង្ស័យដែលសមត្ថកិច្ចខណ្ឌមានជ័យចាប់ខ្លួននៅរសៀលថ្ងៃទី០៨ កញ្ញា ២០២០នេះ គឺមានដីកាចាប់ខ្លួនរបស់តុលាការតែប៉ុណ្ណោះ ។
បើតាមប្រភព នៅពេលនេះ ជនសង្ស័យឈ្មោះ អេង សំអាត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការបន្ត ។ នៅម៉ោង៧និង៣១នាទីយប់ថ្ងៃអង្គារដដែលនេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីមន្ត្រីអ្នកនាំពាក្យអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ។
បើមានព័ត៌មានលម្អិតយ៉ាងណានោះ «អង្រុត»នឹងបង្ហាញជូនតាមក្រោជាបន្តបន្ទាប់ ៕