រាជធានីភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជាបន្តបន្ទាប់ អ្នកសារព័ត៌មាន២រូប នៅក្នុងអង្គភាពព័ត៌មាន K01 មួយរូប និងអង្គភាពសារព័ត៌មាន VBN មួយរូប និងគូកន៥នាក់ទៀត ហើយបង្ហាញមុខជាសាធារណៈ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។
ក្រុមជនសង្ស័យទាំងអស់ គឺ ពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិក្នុងឡានប្រជាពលរដ្ឋ រហូតដល់៥ករណី ដែលសមត្ថកិច្ច ចាប់ខ្លួនបានទាំង៧នាក់ រួមមាន ៖
ទី១,ឈ្មោះ ងី កប អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត ។
ទី២,ឈ្មោះ ហ៊ុន ណាត អាយុ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន VBN ។
ទី៣,ឈ្មោះ យិន ធី ហៅតឿ អាយុ៤២ឆ្នាំ មុខរបរទិញលក់ទូរស័ព្ទ ។
ទី៤,ឈ្មោះ ឆយ សុផល ហៅ យ៉ាម៉ាហា មុខរបរ រត់ម៉ូតូឌុប ។
ទី៥,ឈ្មោះ សំ សិលាចិត្រា អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ។
ទី៦,ឈ្មោះ សួង ដែន អាយុ៣៦ឆ្នាំ មុខរបរអ្នកសារព័ត៌មាន K01 ។
ទី៧,ឈ្មោះ ចែម សំណាង អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ពាក់ព័ន្ធករណីនេះ ខាងលើនេះកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឃឿន សុឡា ហៅ K01 បានចេញលិខិតបញ្ជាក់ថា ឈ្មោះ សួង ដែន ហៅ K98 ពិតជាអ្នកសារព័ត៌មាន វេនយប់ របស់អង្គភាពប្រាកដមែន ៕