បើគ្មានការប្រែប្រួលទេ នៅព្រឹកថ្ងៃទី២៣ កញ្ញា ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនឹងមានរៀបចំពិធីប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តជាផ្លូវការក្រោមអធិបតីភាពលោកផ្កាយ៤ នេត សាវឿន មេប៉ូលិសស្រុកខ្មែរ ។
បើតាមព័ត៌មានផ្លូវការ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការរងនគរបាលខេត្តបាត់ដំបង នឹងឡើងកាន់តំណែងជាស្នងការនគរបាលខេត្តបាត់ដំបងជំនួសលោក អ៊ុច សុខុន ដែលត្រូវព្រះមហាក្សត្រតាមរយៈព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍ ។
បើតាមហ្វេសប៊ុកផេកផ្លូវការបស់លោ ផែង វណ្ណៈ ដែលគេស្គាល់ថាជាអ្នកធ្វើអត្ថាធិប្បាយមិនសំចៃមាត់លើមន្ត្រីពុករលួយនិងប្រព្រឹត្តខុសច្បាប់បានឲ្យដឹងថា លោក សាត គឹមសាន គឺជាអ្នកមានអំណាចម្នាក់នៅក្នុងខេត្តបាត់ដំបង និងធ្លាប់បានប្ដឹងចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារផងដែរ ។
យ៉ាងណា នៅយប់ថ្ងៃទី២២ កញ្ញានេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ក៍ដូចជាលោក សាត គឹមសាន ៕