ប្រទេសអាស៊ែបៃហ្សង់ និងអាមេនី កាលពីថ្ងៃទី២៧ កញ្ញា បានផ្ទុះសង្គ្រាមនឹងគ្នា ខណៈផ្ទុះការប្រយុទ្ធគ្នាថ្មី២ ក្នុងតំបន់បំបែកខ្លួន អាស៊ែបៃហ្សង់ណាហ្គ័រនីការ៉ាបាក់ ដែលទទួលការទ្រទ្រង់ដោយអាមេនី ។
ការប្រយុទ្ធគ្នានេះ យ៉ាងហោចណាស់ទាហាន និងជនស៊ីវិលសរុប ៣៩នាក់បានបាត់បង់ជីវិត និងជាង១០០នាក់រងរបួស នៅក្នុងការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពអាមេនី និងអាហ្សែបៃហ្សង់ នៅតំបន់ជម្លោះរវាងប្រទេសទាំងពីរនេះ ដែលមិនធ្លាប់មាននោះឡើយគិតចាប់តាំងពីឆ្នាំ២០១៦ ។
ជម្លោះរវាងប្រទេសទាំងពីរនេះ បាននិងកំពុងបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំង ខណៈដែលដែនដីជម្លោះនោះ ស្ថិតនៅក្នុងតំបន់បំពង់បង្ហូរប្រេង និងឧស្ម័នដ៏សំខាន់ ទៅកាន់ទីផ្សារអន្តរជាតិ ។
ប្រទេសរុស្ស៊ីដែលជាបងធំក្នុងតំបន់ បានអំពាវនាវឲ្យប្រទេសទាំងពីរខាងលើ បញ្ឈប់ភាពតានតឹងរវាងគ្នាជាបន្ទាន់ ខណៈតួកគីវិញ ដែលជាប្រទេសមានឥទ្ធិពលមួយដែរ ក្នុងតំបន់បានអះអាងថា ខ្លួនគាំទ្រប្រទេសអាហ្សែបៃហ្សង់ ដែលជាប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាមច្រើន ។
ភ្លាមៗ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរពូទីន បានអំពាវនាវឲ្យចៀសវាងការបង្កើនជម្លោះ
និងឲ្យបញ្ចប់ការប្រទូស្តរ៉ាយគ្នា ដែលមានលក្ខណៈសាហាវបំផុត ក្នុងតំបន់មានជម្លោះនោះ ចាប់តាំងពីឆ្នាំ២០១៦មក ។
អគ្គលេខាធិការ អ.ស.ប លោក ANTONNIO GUTERRES ក៏អំពាវនាវដែរឲ្យបញ្ឈប់ជាបន្ទាន់ ការប្រយុទ្ធគ្នា ហើយវិលដោយឆាប់រហ័សមករកការចរចា ។ លោកមានបំណងពិភាក្សាជាមួយប្រធានាធិតីអាស៊ែបៃហ្សង់ លោក LLHAMALIEV និងនាយករដ្ឋមន្ត្រីអាមេនី លោក NIKOL PACHINIAN ។
សូមទស្សនា វីដេអូ ជាក់ស្តែង ស្តីពីការប្រយុទ្ធគ្នារវាង អាស៊ែបៃហ្សង់-អាមេនី ៖