ផែង វណ្ណៈ បង្ហាញមុខចៅក្រម៥រូបដែលលោកថាកាត់ក្តីអយុត្តិធ៌ម

អ្នក​ធ្វើ​អត្ថាធិប្បាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដ៍​ល្បីឈ្មោះ គឺ​លោក ផែង វណ្ណៈ បាន​បង្ហាញ​ឈ្មោះ​ចៅក្រម​៥​រូប ដែល​លោក​បាន​ចោទ​ថា បាន​កាត់ក្តី​មិន​ត្រឹមត្រូវ​បង្កើត​រឿង​អ​យុ​ត្តិ​ធ៌​ម​ដល់​ពលរដ្ឋ​ស្លូតត្រង់​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​

 

​ចៅក្រម​ចំនួន ៥ រូប ដែល​លោក ផែង វណ្ណៈ ចោទ​និង​អះអាង​ថា កាត់ក្ដី​មិន​បាន​ត្រឹមត្រូវ​ប​ង្កេ​ី​ត​ជា​រឿង​អយុត្តិធម៌​ដល់​ពលរដ្ឋ​ស្លូតត្រង់​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នោះ​រួម​មាន ៖
១- ចៅក្រម លឹ​ម សុ​គ​ន្ធា​រ៉ា ( មាន​រូបថត )
២-​ចៅក្រម ងួ​ន រតនៈ​
៣-​ចៅក្រម ថៃ គី​ម​មុនី ( មាន​រូបថត )
៤- ចៅក្រម ផេង កុសល ( មាន​រូបថត )
៥- ចៅក្រម ញឹ​ម ពិសាល ( មាន​រូបថត )
​និង តំណាង​អយ្យការ ២ នាក់​ទៀត ។​

​បើ​តាម​លោក ផែង វណ្ណៈ ដែល​មិន​បង្ហាញ​សំណុំរឿង​លម្អិត​បាន​លើក​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ទៀត​ថា សាលាឧទ្ធរណ៍​បាត់ដំបង បាន​បដិសេធ​សាលក្រម​ទាំង​ពីរ​របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​បានអោយ​ដោះ​លែង​ជន​រង​គ្រោះ​វិញ ។​

​លោក​ថា​នេះ​ជា​រឿង​អយុត្តិធម៌​មួយ ប៉ះពាល់​ដល់ កិត្តិយស​ប្រជាពលរដ្ឋ ជា​ពិសេស​ប៉ះពាល់​ដល់​នយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ។ សូម​ក្រសួងយុត្តិធម៌ និង ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម មេត្តា​ពិនិត្យ​មើល​ទ​ង្វើ​ចៅក្រម​ទាំង ៥ នាក់​នេះ​ផង ។ បេ​ី​នៅ​បន្ត​បែប​នេះ ស្លាប់​រាស្ត្រ​ស្លូតត្រង់​អស់​ហេ​ី​យ ។​បក្ស​ប្រឆាំង​មិន​ខ្លាំង​ទេ តែបើ​សំបូរ​ចៅក្រម​របៀប​នេះ ប្រជាពលរដ្ឋ និង រាជរដ្ឋាភិបាល​ចាំតែ​រង​គ្រោះ​ប៉ុណ្ណោះ ។​

 

​នៅ​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា ២០២០​េះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​ចៅក្រម​ខាងលើ ក៍​ដូច​ជា​អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធ៌​ម ជុំវិញ​ការ​ចោទប្រកាន់​ពី​សំណាក់​លោក ផែង វណ្ណៈ ខាងលើ​នេះ ៕