ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន ភូជុង បានអំពាវនាឲ្យភាគីជម្លោះទាំងអស់ ដែលពាក់ព័ន្ឋនៅសមុទ្រចិនខាងត្បូង គោរពតាមច្បាប់អន្តរជាតិ និងបញ្ឈប់សកម្មភាពរំលោភជាឯកតោភាគី ដែលបង្កឲ្យមាន បញ្ហាស្មុគស្មាញ នៅក្នុងតំបន់ដែនទឹកជម្លោះ ។
ថ្លែងតាមរយៈវីដេអូខនហ្វើរិន(Conference) ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៤ កញ្ញា ២០២០ លោកប្រធានាធិបតីនៃប្រទេសប្រកាន់របបកុម្មុយនីស្តរូបនេះ ក៏បានប្តេជ្ញារក្សាស្ថិរភាព សន្តិភាព សន្តិសុខ នៅក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរ ។
ការស្រែករបស់លោក ង្វៀន ភូជុង ខាងលើ ត្រូវបានគេអះអាងថា បានធ្វើឡើងក្រោយពេលដែលមហាយក្សចិនបានធ្វើសមយុទ្ឋជាច្រើនលើកច្រើនសារ ជាពិសេសចាប់និងបាញ់កម្ទេចទូកនេសាទវៀតណាម ដែលចូលទៅនេសាទក្បែរៗតំបន់សមុទ្រចិនខាងត្បូង ៕