ជនសង្ស័យប្រព្រឹត្តល្មើសប្លន់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា ក្រោយវិលចូលស្រុកវិញ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេល១៥ឆ្នាំ ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៨ កញ្ញា ២០២០ តាមដីកាស្វែងរកចាប់ខ្លួនលេខ ១៩៨ ដកសចខ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០០៦ របស់លោក អ៊ិន បូផា ចៅក្រម ស៊ើបសួរនៃសាលា ដំបូង ខេត្ត កណ្ដាលនោះ ឈ្មោះ ទូច ធឿន អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករមានទីលំបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
បើតាមសមត្ថកិច្ច ជនសង្ស័យបានធ្វើសកម្មភាពប្លន់(មិនបញ្ជាក់បន្លន់អ្វី) កាលពី ថ្ងៃទី០៥ តុលា ២០០៥ នៅ ចំណុចភូមិ ព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕