ប័ណ្ណបើកបរអន្តរជាតិនឹងចាប់ធ្វើពីពេលនេះតទៅ ហើយប័ណ្ណបើកបរនេះអាចយកទៅប្រើប្រាស់បានគ្រប់ប្រទេសនៅលើពិភពលោក ។
នេះបើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលថ្លែងនៅព្រឹកថ្ងៃទី៣០ កញ្ញា ២០២០នេះ ក្នុងពិធីដាក់ឲ្យដំណើការមជ្ឈមណ្ឌលចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្តូរប័ណ្ណបើកបររថយន្តមួយទៀតនៅផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល ៕