កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ មានគ្រូបង្រៀននៅនៅវិទ្យាលយ័អូរជ្រៅ ក្រុងប៉ោយប៉ែត បានសម្រេចចិត្តបង្ហោះសារប្ដឹងចូលទៅក្នុងផេកផ្ទាល់របស់ សម្ដេច ហ៊ុន សែន នៅក្នុងករណីរឿងរដ្ឋអំណាចបានព្រមានដល់ខ្លួន ដែលបានបង្ហោះនៅរូបភាពសាលាត្រូវទឹកជន់លិច ដែលជាហេតុធ្វើឲ្យសិស្សមិនអាចរៀនបាន។
ជាក់ស្ដែងយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sai Somat បានសរសេររៀបរាប់ឲ្យដឹងថា៖«សូមគោរពសម្តេចជាទីស្រឡាញ់! ខ្ញុំបាទឈ្មោះសាយ សំអាត ជាគ្រូបង្រៀននៅវិទ្យាលយ័អូរជ្រៅ ក្រុងប៉ោយប៉ែត។
សូមសម្តេចជួយណែនាំខ្ញុំផង ខ្ញុំគ្រាន់តែបង្ហោះរូបភាពសាលាត្រូវទឹកលិចលង់សិស្សមិនអាចរៀនកើត ហេតុអ្វីបានជារដ្ឋអំណាចប្រតិកម្មខ្លាំងម្លេះ? រហូតដល់ព្រមានចៅហ្វាយក្រុង ចៅហ្វាយក្រុងព្រមានប្រធានការិយាលយ័អប់រំ ការរិយាលយ័អប់រំព្រមានខ្ញុំឲ្យឈប់បង្ហោះរូបភាពទឹកលិចសាលា»៕