«អ៊ីចឹង! ពិភពលោកផលិតស្រា ផលិតធ្វើអី ? ផលិតបៀរយែ ផលិតធ្វើអី0x017d7 ដែលខ្ញុំគ្រាន់តែឆ្លើយតបថា បើខិតខំរកហើយមិនស៊ីមិនផឹក តើរកធ្វើអ្វី ?»។
នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត«ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីព្រឹកមិញ។
ប្រតិកម្មរបស់លោកប្រមុខរាជរដ្ឋាភិបាល គឺបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋនិងមជ្ឈដ្ឋានមួយចំនួនបានរិះគន់ថាប្រទេសកម្ពុជាសម្បូរទៅដោយការផឹកស៊ី ។
សូមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលធ្លាប់បង្ហាញឆន្ទៈបង្កើតច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងដែលមាន១១ជំពូកនិង៣៩មាត្រា ប៉ុន្តែនៅក្នុងប្រជុំមួយនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អះអាងថា សេចក្តីព្រាងច្បាប់នេះត្រូវបានលុបចោល ដោយដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារវិញ៕