លោក Zoli Phirun ដែលគេដឹងថា ជាកូនប្រុសបង្កើតរបស់តារាភាពយន្តជើងចាស់នាទសវត្ស៨០ អ្នកនាង អម្ព ទេវី និង លោក ពេជ្រ ភិរុណ បានក្លាយជាកងទ័ពសហរដ្ឋអាមេរិក ដើមកំណើតខ្មែរ ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង អម្ពរ ទេវី បង្ហាញក្តីរំភើបយ៉ាងខ្លាំង ដោយបានសរសេរមានខ្លឹមសារថា “អបអរសាទរកូនប្រុសសម្លាញ់, ភាពក្លាហាន រឹងបុឹង របស់កូន គឺជាស្នាមញញឹមរបស់ម្ដាយ អស់មួយជីវិត សូមឲ្យកូនម្ដាយជួបតែសេចក្ដីសុខ Good job កូន” ។
យ៉ាងណា គេមិនដឹងថា កូនប្រុសរបស់តារាភាពយន្តជើសចាស់ដែលល្បីឈ្មោះនាទសវត្ស៨០ ជាមួយលោក ទេព រិនដារ៉ូ លោក ខៃ ប្រសិដ្ឋ លោក សម តារា អ្នកនាង អ៊ុំ សុវណ្ណនី អ្នកនាងកែវ កល្យាណ អ្នកនាង ពិសិដ្ឋ ពីលីកា(ស្លាប់ដោយអំពើឃាតកម្ម) អ្នកនាងនារី រ័ត្នគន្ឋា លោក យស បូវណ្ណៈ លោក ជា ណូបូ លោក ឧត្តម បូទី លោក សម វិទ្យា អ្នកនាង ហុក លក្ខិណា អ្នកនាង ឯក អមរា និង លោក យុត្ថារ៉ា ឆានី ជាដើមនោះ រៀនជំនាញខាងអ្វីនោះទេ ។
ទោះយ៉ាងណា នេះក៍បង្ហាញពីមោទកភាពសម្រាប់អ្នកនាង អម្ព ទេវីនិងសាច់ញាតិក្រុមគ្រួសារ ពិសេសសម្រាប់ជាតិខ្មែរទាំងមូលផងដែរ ដែលមានកុលបុត្រឈាមខ្មែរពិតប្រាកដក្លាយជាកងទ័ពនៃប្រទេសមហាអំណាចលើកលោកមួយនេះ ៕