អាជ្ញាធរកងកម្លាំងដែនសមុទ្រម៉ាឡេស៊ីបានប្រកាសនៅថ្ងៃសៅរ៍នេះថា កងកម្លាំងខ្លួនបានចាប់ជនជាតិចិន៦០នាក់ និង នាវាចំនួន៦គ្រឿង ដែលចូលក្នុងដែនសមុទ្រម៉ាឡេស៊ីដោយខុសច្បាប់ ។
បើតាម CNA នៅចន្លោះឆ្នាំ២០១៦-២០១៩ ឆ្មាំការពារដែនទឹករបស់ចិនបានចូលដែនសមុទ្រម៉ាឡេស៊ីដល់ទៅ៨៩ដង ហើយថាការរំលោភបំពានដែនទឹកម៉ាឡេស៊ីនេះ គឺធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកើតឡើងរវាងចិននិងសហរដ្ឋអាមេរិក ក្រោយពីចិនប្រកាសថាខ្លួនជាម្ចាស់លើអធិបតេយ្យសមុទ្រចិនខាងត្បូង ។
បើតាមនាយកដ្ឋានគ្រប់គ្រងដែនសមុទ្រម៉ាឡេស៊ី (MMEA) បានបញ្ជាក់ថា ជនជាតិចិន៦០នាក់និងកប៉ាល់៦គ្រឿងខាងលើនេះ ត្រូវកម្លាំងទាហានការពារដែនសមុទ្ររបស់ខ្លួនចាប់កាលពីថ្ងៃទី០៩ តុលា ២០២០ម្សិលមិញ នៅភាគខាងត្បូង រដ្ឋ Johor ។
លោក Mohd Zulfadli Nayan ប្រធាន (MMEA) បានឲ្យដឹងថា «ឆ្លងកាត់ការត្រួតពិនិត្យ
ប្រភពដដែលបន្ថែមថា កប៉ាល់នេសាទទាំងអស់ដែលបានចាប់ខ្លួន គឺបានចុះបញ្ជីនៅខេត្ត Qinhuangdoa ប្រទេសចិន និងថាជនជាតិទាំង៦០នាក់នោះ មានអាយុចាប់ពី៣១ដល់៦០ឆ្នាំ។
យ៉ាងណា បើតាមអាជ្ញាធរម៉ាឡេស៊ី ក្រោយការត្រួតពិនិត្យនៅលើនាវា មិនមានទំនិញអ្វីនោះទេ ហើយថាគោលដៅរបស់កប៉ាល់ទាំងនោះ គឺធ្វើដំណើរឆ្ពោះទៅកាន់ Mauritania ក៏ត្រូវផ្អាកដោយសារតែជួបបញ្ហាមួយចំនួន និង ត្រូវបានកងកម្លាំងការពារដែនសមុទ្រម៉ាឡេស៊ីឃាត់ចាប់តែម្តង។
មកទល់នឹងម៉ោង៩និង២០នាទីយប់ថ្ងៃទី១០ តុលា ២០២០នេះ គេនៅមិនទាន់ឃើញមានប្រតិកម្មពីក្រុងប៉េកាំង ពិសេសពីក្រសួងការបរទេសចិននៅឡើយទេ ៕