នៅវេលាម៉ោង១៦ រសៀលនេះ ទំនប់ចំការតែ ដែលមានសមត្ថភាពស្តុកទឹកពី៥ ទៅ៧ លានម៉ែត្រត្រីគុណ បានបាក់ស្រុត ។
នេះបើយោងតាម លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅប៉ុន្មាននាទីមុននេះ ។
លោកចៅហ្វាយខេត្តក៍បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅប្របមាត់ស្ទឹងក្នុង ឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងស្យា និងឃុំមហាសាំង នៃស្រុកភ្នំស្រួចនិងស្រុកសំរោងទង ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។
លោកអភិបាលខេត្តក៍បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យកចិត្តទុកដាក់ត្រៀមកម្លាំង ដើម្បីចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋោងដែរ ៕