ព្យុងយ៉ាង ៖ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េ (KCNA) បានអោយដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង បានផ្ញើសារ នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ ទៅកាន់ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ស៊ីរីល រ៉ាម៉ាផូសា Cyril Ramaphosa ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យជាតិរបស់ប្រទេសនេះ បើតាមសារព័ត៌មានចិន ស៊ីនហួរ ចុះផ្សាយនៅយប់ថ្ងៃទី២៧ មេសានេះ ។
សាររបស់លោក គីម ជុងអ៊ុន បានបង្ហាញនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះប្រធានាធិបតី, រដ្ឋាភិបាល និងប្រជាជននៃប្រទេសអាហ្វ្រិកខាងត្បូង ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង នៅទិវាសេរីភាព ដែលជាថ្ងៃឈប់សម្រាកជាតិនៅអាហ្វ្រិកខាងត្បូង ។
សារក៏បានបង្ហាញពីជំនឿថា ទំនាក់ទំនងជាប្រពៃណី នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំជាលំដាប់ ៕