គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៣ តុលា ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជាបានទទួលថវិកាចំនួន១លានដុល្លារហើយ ពីសប្បុរសជននានាដែលចូលរួមឧបត្ថម្ភជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។
នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ក្រោយទទួលបានថវិកា១លានដុល្លារខាងលើពីសប្បុរសជនដែលជាអ្នកមានទ្រព្យសម្បត្តិនោះ លោក ហ៊ុន សែន ក៍បានបញ្ជាក់ផងដែរថា «ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្គ្រោះបន្ទាន់តាមរយៈ
គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោកសេង ទៀងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។»។
សប្បុរសជនដែលជួយឧបត្ថម្ភខាងលើរួមមាន៖
១.លោកឧកញ៉ា គិត ម៉េង និង លោកជំទាវម៉ៅ ចំណាន២០ ម៉ឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០ម៉ឺនដុល្លារ។
៣.លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត២០ម៉ឺនដុល្លារ។
៤.លោកឧកញាដួង ឆាយនិងលោកជំទាវដេត ម៉ាលីណា ១០ម៉ឺនដុល្លារ
៥.លោកជំទាវឧកញាង៉ូវ ម៉ុចនិងលោកឧកញាង៉ូវ ស្រ៊ុន១០ម៉ឺនដុល្លារ។
៦.លោកឧកញាថោង សារ៉ាតនិងលោកជំទាវទាវ ធីតា១០ម៉ឺនដុល្លារ។
ក្រៅពីការថ្លែងអំណរគុណដល់សប្បុរសជនជាសេដ្ឋីខាងលើ លោកប្រមុខរាជរដ្ឋាភិបាលក៍បានលើកឡើងនូវពាក្យស្លោករបស់លោកផងដែរដោយបញ្ជាក់ថា«ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ៕