កីឡាករខ្សែបម្រើប្រយុទ្ឋលំដាប់កំពូលពិភពលោក គ្រីស្ទីណូ រ៉ូណាល់ដូ (Crisiano Ronaldo)និងបច្ចុប្បន្នលេងឲ្យក្លិបអាជីពសេះកង់ជូវិនទុស(Juventus)របស់អ៊ីតាលី ត្រូវបានគេប្រកាសថា បានរកឃើញមេរោគកូវីដ១៩ ។
នេះបើយោងតាមការផ្សាយរបស់ CNA ដែលស្រង់ប្រភពសហព័ន្ឋបាល់ទាត់របស់ប្រទេសព័រទុយហ្កាល់ចេញផ្សាយនៅប៉ុន្មាននាទីមុននេះ ។
ក្នុងវ័យ៣៥ឆ្នាំ រ៉ូណាល់ដូនឹងត្រូវខកខានការប្រកួតឲ្យប្រទេសខ្លួនទល់នឹងប្រទេសស៊ុយអែដនៅថ្ងៃស្អែក ក្នុងកម្មវិធី UEFA Nationals League ការប្រកួតបាល់ទាត់ស៊េរីA ទល់នឹងក្រុម Crotone នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ និង ការប្រកួតក្រៅដីទល់នឹងក្រុម Dynamo Kiev របស់ប្រទេសអ៊ុយក្រែននៅ Champion League វគ្គ Group Stage នាថ្ងៃអង្គារសប្តាហ៍ក្រោយ បន្ទាប់ពីដឹកនាំក្រុមព័រទុយហ្កាល់យកស្មើនឹងក្រុមមាន់គកបារាំងកាលពីថ្ងៃអាទិត្យកន្លងមកនេះ ។
ដោយឡែក នៅមុននេះបន្តិចដែរ ពីប្រទេសមីយ៉ាន់ម៉ា ហៅភូមានោះវិញ អាជ្ញាធរប្រទេសក្នុងតំបន់អាស៊ានមួយនេះ បានរកឃើញអ្នកស្លាប់ថ្មី២៩នាក់ ឆ្លងចំនួន១១២៣នាក់ ធ្វើឲ្យអ្នកស្លាប់ដោយមេរោគកូវីដ១៩សរុបកើនដល់៦៩៣នាក់ និងឆ្លងសរុប៣០៤៣៧នាក់ហើយ ៕