ស្រ្តីទើបឆ្លងទន្លេបាន៥ខែ ជិះម៉ូតូធ្លាក់លូស្លាប់នៅបឹងទំពុន

ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ព៌​ណ​ស ធ្លាក់​លូ បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោងប្រមាណ៦ល្ងាច​ថ្ងៃ​ទី​១៣ តុលា ២០២០ នៅ​ភូមិ​ក្បាល​ទំនប់ ឈម​នឹង​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​នៅ​ពេល​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ម៉ូតូ​និង​សព​ស្ត្រី​រង​គ្រោះ​ឈ្មោះ ជា រ​ដ្ឋា អាយុ​៣៣​ឆ្នាំ ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បឹង​ទំពុន​២ ដើម្បី​រង់ចាំ​សាច់ញាតិ​និង​ក្រុម​គ្រួសារ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕