ទឹកភ្លៀងជន់លិចផ្លូវនៅតំបន់មួយចំនួនមិនទាន់ធូរស្រាលទេ

គិត​ត្រឹម​ម៉ោង​៨​និង​៣២​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា​នេះ ស្ថានភាព​ទឹក​លិច​ផ្លូវ​នៅ​លើ​ផ្លូវ​មួយ​ចំនួន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មិន​ទាន់​ធូរស្រាល​នៅឡើយ​ទេ ហើយ​កំណាត់​ផ្លូវ​ខ្លះ​ស្ទើរតែ​មិន​អាច​ធ្វើ​ដំណើរ​បាន ។​

​ផ្លូវ​ដែល​កំពុង​លិចលង់​ពិបាកធ្វើ​ដំណើរ​គិត​ត្រឹម​វេលា​ខាងលើ​មាន​ដូច​ជា​តំបន់​បឹង​ទំពន់ ចៅ​ម​ចៅ ផ្លូវ​ខ្លះ​នៃ​ខណ្ឌ​ពោធិ​សែន​ជ័យ ដង្កោ សែន​សុខ កំ​បូល មាន​ជ័យ និង​ខណ្ឌទួលគោក​ជាដើម ។​

​ចំណែក​ម៉ោង​នេះ​ដែរ កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥-១៦ ចាប់ពី​ចំណុច​អូរ​ដឹ​ម ទៅ​ដល់​សាលាក្តី​ខ្មែរក្រហម គឺ​ទឹក​នៅ​លិច​ខ្លាំង​ពិបាកធ្វើ​ដំណើរ​បំផុត នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ៕