នៅម៉ោង៤រសៀលថ្ងៃទី១៤ តុលា ខាងមុខបន្តិចទៀតនេះ ទឹកជំនន់នឹងវាយប្រហារក្រុងច្បារមន ខេត្កកំពង់ស្ពឺទាំងមូល និង មួយផ្នែកនៃស្រុកសំរោងទង ។
នេះបើយោងតាម លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺដែលប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅប៉ុន្មាននាទីមុននេះ ។
លោកអភិបាលខេត្តក៍បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ ។
លោក វី សំណាង ក៍ស្នើដល់ប្រជាពលរដ្ឋនិងអាជ្ញាធរពាក់ព័ន្ឋទាំងអស់ត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។ លោកអភិបាលខេត្តក៍បានអំពាវនាវដល់រថយន្តដឹកជញ្ជូនធំៗផ្អាកជាបណ្ដោះអាសន្ន ឬក៏អាចរកផ្លូវវាងមួយរយៈពេល ៕