ខេត្តកណ្ដាល ៖ បើតាមសេចក្ដីរាយការណ៍ថា នាព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សាឡង់ដឹកខ្សាច់មួយគ្រឿង ដាច់ខ្សែអណ្ដែតមកបុកចំកណ្ដាលស្ពានត្រាញ់តែម្ដង ជាប់កណ្ដាលស្ពានត្រាញ់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ហើយពេលនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះពិនិត្យ និងរកដំណោះស្រាយចំពោះបញ្ហានេះ ។ តែទោះយ៉ាងណា ស្ពានមានស្នាមប្រេះខ្លះៗហើយ ។ គេពុំទាន់ដឹងថា ម្ចាស់សាឡង់ជានរណានោះឡើយ ។ ព័ត៌មានលម្អិតនឹងផ្សាយជូនជាបន្ត..