ខេត្តកោះកុង ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍បានទទួលពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃចំនួន០៧នាក់ ។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ពលករខ្មែរចំនួណ ០៧នាក់ ស្រី០២នាក់ មាន ១. ឈ្មោះ សង លាភ ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង, ២. ឈ្មោះ រិន ទៀរុន ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង, ៣. ឈ្មោះ ប៊ុន រិទ្ធ ភេទប្រុស អាយ ៣១ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង, ៤. ឈ្មោះ ម៉ៅ ដែន ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង, ៥. ឈ្មោះ រិទ្ធ ពេជ្រ ភេទប្រុស អាយុ ០៧ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង, ៦. ឈ្មោះ រិទ្ធ ដារ៉ា ភេទស្រី អាយុ ០៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង និង៧. ឈ្មោះ ហេង ពិសី ភេទប្រុស អាយុ ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកស្រីសន្ធកណ្តាល ខេត្តព្រៃវែង ។
សូមជម្រាបថា ពេលដែលកម្ពុជាទទួលពលករខ្មែរចូលមកវិញនេះ ក៏មានការចូលរួមធ្វើចត្តាឡីស័ក ពីមន្ត្រីសុខាភិបាលខេត្ត ដើម្បីត្រួតពិនិត្យសុខភាពផងដែរ បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ ក៏បានធ្វើការអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕