គណីនីហ្វេសប៊ុកឈ្មោះ LIm Pisal ដែលអះអាងថាខ្លួនជាវិស្វករសំណង់និងធារាស្រ្ត បានសរសេរជាទស្សនៈផ្ទាល់ខ្លួនអំពីផលប្រយោជន៍យកទឹកដែលធ្លាក់ពីភ្នំ ហើយដែល«អង្រុត»មិនបានបរិយាយអ្វីបន្ថែមដោយលើកយកទស្សនៈរបស់ទស្សនៈរបស់ Lim Pisal មកចុះផ្សាយដូចតទៅ៖
«ទំនប់ទឹកលើភ្នំគីរីរម្យ ដែលគេល្បីថាបាក់មានធារទឹកប្រហែល ៥លានម³ បើយកមកស្រោចស្របដីស្រែបាន៥,០០០ហត។ បើសិនជាទំនប់នេះបាក់មែនវាមិនប៉ះពាល់ដល់ខេត្តកំពង់ស្ពឺនោះទេ ដោយសារផ្ទៃដីទំនាបខាងក្រោមដែលអាចទទួលទឹកបានលើសពី៩៥,០០០ហត ទៅទៀត តែវាអាចប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋខ្លះដែលរស់នៅជាប់មាត់ខ្សែទឹកនេះ មុនពេលវាហូរចាក់មកដល់ស្ទឹងព្រែកត្នោត។
នៅកោះ Lumbok ប្រទេសឥណ្ឌូនេស៊ី គេបានរៀបចំប្រពន្ធ័ទឹកដែលហូរពីភ្នំយកមកធ្វើស្រែបានគ្រប់រដូវកាល។
ប្រទេសកម្ពុជាយើងក៏អាចរៀបចំប្រពន្ធ័នេះបានច្រើនកន្លែងផងដែរ ក្រោយពីខ្ញុំបានដើរលេងបែបផ្សងព្រេងតាមព្រៃភ្នំ ហើយបានមើលឃើញសក្តានុពលទាំងនេះ។
បើយើងមានលទ្ធភាពធ្វើគំរោងនេះជោគជ័យ នោះគ្មានទឹកដែលនៅសល់បានហូរចូលដល់ទន្លេឡើយ ហើយសឹងតែគ្មានទឹកទន្លេហូរចូលសមុទ្រផងដែរ (តែគំរោងស្ទាក់ទឹកទន្លេ វាខុសនឹងច្បាប់ការប្រើប្រាស់ទឹកទន្លេមេគង្គរួម)។
(គំនិតខាងលើគ្រាន់តែជាចំណេះដឹង ក្នុងនាមជាអ្នកបច្ចេកទេសវិស្វករសំណង់និងធារាសាស្ត្រតែប៉ុណ្ណោះ)
#នៅស្រុកខ្មែរខ្ញុំដើរទៅទីកន្លែងណាក៏មើលឃើញសុទ្ធតែលុយដែរ »៕