ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប បានជួយសម្របសម្រួលពលករខ្មែរ២៧នាក់ ដែលបានបញ្ចប់កិច្ចសន្យាការងារនៅក្នុងរោងចក្រវាយនភ័ណ្ឌចំនួន ០២ នៅក្នុងប្រទេសហ្ស៊កដានី និងបានត្រឡប់មកដល់ស្រុកកំណើតនៅកម្ពុជាវិញ កាលពីថ្ងៃទី១៥ តុលា ២០២០។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីបនៅថ្ងៃទី១៩ តុលានេះ ។
បើតាមសេចក្តីប្រកាសដដែល ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប បានជួយសម្របសម្រួលជូនពលរដ្ឋខ្មែរនៅប្រទេសហ្ស៊កដានី ចំនួន ០៣ លើក សរុបចំនួន ៨៤ នាក់ បានត្រលប់ទៅកម្ពុជាវិញ ដោយសុវត្ថិភាព៕