យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ AH Neang Tk កាលពីម្សិលមិញនេះបានសរសេររៀបរាប់ឲ្យដឹងថា៖«សូមបងប្អូនជួយស៊ែផង បើបានជាគេថាយើងអាក្រក់ហើយ គ្មានអ្នកជួយដោះស្រាយខ្ញុំបានទេបងប្អូនខ្ញុំមានរឿងនៅក្នុងចិត្តច្រើនណាស់ដែរស៊ូទ្រាំលំបាកនៅផ្ទះមើលថែកូន តែប្ដីបែរជានៅមើលថែស្រីវិញទាំងប្រពន្ធកូនខ្ចីតាំងពី3ខែ ឥលូវកូនបានជិត10ខែហើយៗ ក៏អស់ទ្រាំទៀតដែរនៅគ្រប់ទង្វើរដែរគេធ្វើមកលើខ្លួនបែបនេះខ្ញុំព្យាយាមនិយាយល្អជាមួយគេហើយតែវាមិនឈប់ទាក់ទងទេខ្ញុំមិនបានបន្ទោសតែខាងស្រីទេវាមកពីប្ដីយើងដែរបើកដៃអោយស្រី ហើយស្រីនេះវាសាហាវណាស់យកប្ដីគេហើយគំរាមអោយប្រពន្ធគេបង់ថ្លៃខូចខាតខ្លួនវាទៀតចុះអាពេលវាយកគ្នានិងវាមិនបានមកប្រាប់ខ្ញុំអោយដឹងណាបើខ្ញុំដឹងក៏វាមិនបានយកគ្នាដែរហើយលឺថាបងប្អូនវាដឹងហើយមិនហាមប្អូនទៀត នៅអោយខ្ញុំនិងម៉ែក្មេកខ្ញុំទៅសុំទោសវាជំនួសប្ដីនិងកូនទៀតតែការវាយកគ្នាវាមិនសួររកម៉ែក្មេកសោះ នៅមានរូបពិសេសទៀតបងប្អូនខ្ញុំគិតបើគេវិញមិនទ្រាំដូចខ្ញុំទេ បញ្ចាក់ខ្ញុំមិនបានការទេតែខ្ញុំមានអេតាស៊ីវិល»។
ជុំវិញការលើកឡោះងនិងចោទប្រកាន់ពីសំណាក់គណនីខាងលើ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេទាំងម្ចាស់គណនី ជាពិសេសស្ត្រីដែលត្រូវប្រពន្ឋដើមគេចោទដែលមានគណនីឈ្មោះ Si Si Nim នៅយប់ថ្ងៃទី១៩ តុលានេះ ៕