រាជធានីភ្នំពេញ ៖ បើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅម៉ោង១៩និង៣០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះតាមគោលដៅមួយចំនួន ដើម្បី ថតផ្តិតយករូបភាព និងដើម្បីចង់ដឹងថា តើបន្ទាប់ពីមានវិធានការពេញមួយថ្ងៃ ក្នុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តើអ្នកបើកបរ គាត់ភ្ញាក់រលឹកក្នុងការចូលរួមគោរពច្បាប់ដែរឬទេ ដែលនៅពេលតាមគោលដៅ មិនមានសមត្ថកិច្ច ?
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ជាលទ្ធផល ឃើញថា អ្នកបើកបរជាច្រើនបានចូលរួមគោរពភ្លើងសញ្ញា ស្លាកសញ្ញា គំនូសចរាចរណ៍ និងពាក់មួកសុវត្ថិភាព ប៉ុន្តែក៏នៅតែមានអ្នកបើកបរមួយចំនួន នៅតែល្មើសច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព ។
ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ ក៏ដូចជាចំណេញពេលវេលា និងចំណេញថវិកា សូមប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ពេលទោះថ្ងៃ ឬយប់ គឺគ្រប់ពេលដែលអ្នកបើកបរ ៕