លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបឲ្យដឹងថា ឧកញ៉ាមួយចំនួន បានជួយទិញរថក្រោះពី៥ទៅ១០គ្រឿង រួមនឹងជួយសាងសង់បន្ទាយទាហាននៅតាមព្រំដែន ហើយការទិញអាវុធនេះ មួយផ្នែកទៀតក៏ជាថវិកាជាតិដែរ។
លោក ហ៊ុន សែន បង្ហើបខាងលើបែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក និង ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ តុលា ២០២០នេះ ។
លោកប្រមុខរាជរដ្ឋាភិបាលក៍បានបញ្ជាក់ថា លោកនៅតែទទួលយក ដោយសារវាជាជំនួយសប្បុរសធម៌ ។
ជាការកត់សម្គាល់ ការលើកឡើងរបស់លោក ហ៊ុន សែន ខាងលើ ត្រូវបានគេមើលឃើញថា គឺជាការឆ្លើយតបទៅនឹងការរិះគន់របស់ក្រុមប្រឆាំង ដែលថាលោកធ្វើអ្វីក៏រៃអង្គាសលុយដែរ។
នៅរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបន្ថែមបានទេពីអ្នកនាំពាក្យក្រសួងការពារជាតិ ៕