ចាប់ខ្លួនយួនម្នាក់ពាក់ក្បាំងមុខជិះកាណូតដើរលក់គ្រឿងញៀន

បុរស​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន​ពី​បទ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ខណៈ​មេខ្លោង​ជនជាតិ​វៀតណាម​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​។​

​ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ តុលា ២០២០ នៅ​ចំណុច​ផ្ទះ​បណ្ដែត​ទឹក​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ ៧ សង្កាត់​ខ្សា​ម ក្រុង​-​ខេត្តកំពង់ឆ្នាំង ។​

​បើ​តាម​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​វ៉ាង ប្រុស​អាយុ ២៥ ឆ្នាំ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ក្នុងភូមិ​សង្កាត់​ខាងលើ ហើយ​ជន​នេះ​តែង​ធ្វើ​សកម្មភាព​ពាក់​មុខ​ក្បាំងមុខ​ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​ស្គាល់​និង​ជិះ​កាណូត​លក់​ថ្នាំ​ញៀន​។​

​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ដោយ​មានការ​ចូលរួម​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ផង​នោះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​កញ្ចប់ ដាវ​មួយ កាណូត​១​គ្រឿង ដែល​ជា​មធ្យោបាយ​សម្រាប់ ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅ​តាម​ដង​ទន្លេ​រួម​និង​មធ្យោបាយ​បម្រើ​ដល់​ការ​ជក់​មួយ​ចំនួន​ទៀត ។​

​បើ​តាម​សមត្ថកិច្ច​នៅ​ពេល​នេះ ប៉ូលិស​កំពុង​តាម​ចាប់​ជនសង្ស័យ​ជា​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ម្នាក់​ទៀត​ឈ្មោះ ថា​យ​ង្វៀ​ង​យ៉ាំ​ង​យា​ក ដែល​បាន​រត់គេច​ខ្លួន​បាត់​នៅ​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។​

​នៅ​ពេល​នេះ ជនជាតិ​វៀតណាម​ដែល​ត្រូវ​ចាប់ខ្លួន និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕