រាជធានីភ្នំពេញ ៖ នាព្រលប់ថ្ងៃទី៧ ខែឧសភានេះ លោក ម៉ៃតុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានឃាត់ខ្លួន ដោយកម្លាំងកងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយមន្ត្រី ACU បញ្ជូនទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ។
ប្រភពពីលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអោយដឹងថា ពេលនេះលោក ម៉ៃ តុលា កំពុងត្រូវបានសួរនាំនៅអង្គភាពប្រឆាំងអំពើពុកលួយ ដើម្បីកសាងសំណុំរឿង នឹងបញ្ជូនទៅកាន់តុលាការ ។
សូមជម្រាបថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចព្យួរមន្ត្រីសហព័ន្ធចំនួន៤រូបរួមមានលោក ម៉ៃ តុលា, លោក ឆាំង ពិសិដ្ឋ, លោក ទុយ វិច្ឆិកា និងលោក គល់ សុភារម្យ មិនឲ្យប៉ះពាល់ជាមួយសកម្មភាពកីឡាមួយជីវិត។ ចំណែកសំណុំរឿងរបស់លោក ម៉ៃ តុលា ត្រូវបានបញ្ជូនទៅតុលាការ ៕