អាយុទើប ៥ឆ្នាំ ស្គាល់ផែនទីប្រទេសលើលោក រាប់ទាំងផែនទីខ្មែរ

កុមា​រា Kristian Alakhad អាយុ​៥​ឆ្នាំ ប៉ុន្តែ​គួរ​ឲ្យ​ស្ញប់​ស្ញើ​ង​ណាស់​ដោយ​ខួរក្បាល​ល្អ កុមារ​នេះ​អាច​ចង​ចាំ​ផែនទី​ប្រទេស​ស្ទើរ​ទាំងអស់​នៅ​លើ​ផែនទី​ពិភពលោក ពិសេស Kristian Alakhad បាន​ចង​ចាំ​ផែនទី​ប្រទេស​ខ្មែរ​យ៉ាង​ច្បាស់​នោះ​ថែម​ទៀត ។​

Kristian Alakhad បាន​បង្ហាញ​សមត្ថភាព​និង​ស្គាល់​ផែនទី​ប្រទេស​ខ្មែរ​ច្បាស់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី Malta’s Got Talent 2020 ដែល​ជា​កម្មវិធី​ល្បី​មួយ​របស់​ទូរទស្សន៍​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​០៨ តុលា ២០២០​កន្លង​មកនេះ​៕