មន្ត្រីកងរាជអាវុធហត្ថម្នាក់មានឋានន្តរស័ក្តិអនុសេនីយ៍ទោ(ស័ក្តិ២) ត្រូវបាននារីម្នាក់ប្តឹងទៅលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីចាត់វិធានការច្បាប់ បន្ទាប់ពីលោកស័ក្តិ២រូបនោះ ត្រូវបាននាងចោទថាបានបបួលនាងហាត់ប្រាណលើគ្រែ ។
បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Ly Na» បានបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថនោះឈ្មោះ ស្វាយ វង្ស និងជាអ្នករកស៊ីទិញលក់រថយន្តផងដែរ ។
នៅលើវីដេអូឃ្លីបមួយដែលគេចែកចាយបន្តគ្នានិងកំពុងល្បីនៅលើបណ្តាញសង្គមនោះ គឺបង្ហាញពីសកម្មភាពរបស់លោក ស្វាយ វង្ស បានបបួលស្រីស្អាតម្នាក់ហាត់ប្រាណលើ
គ្រែ និងបានផ្ញើវីដេអូអាសអាភាសអោយនាងដែលគេមិនស្គាល់អត្តសញ្ញាណច្បាស់លាស់នោះមើលទៀត ។
យ៉ាងណានៅល្ងាចថ្ងៃទី០១ វិច្ឆិកា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីលោក ស្វាយ វង្ស ក៍ដូចជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជុំវិញការចោទប្រកាន់របស់នារីខាងលើនេះ៕