អ្នកនាំពាក្យថា លោកស័ក្តិ២ដែលបបួលនារីម្នាក់ហាត់ប្រាណលើគ្រែ មិនមែនជាPMទេ

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី បាន​អះអាង​ថា ឈ្មោះ ស្វាយ វង្ស មិន​មានឈ្មោះ​នៅ​ក្នុង​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ​នោះ​ទេ ។​

​កាល​លើក​ឡើង​របស់​អ្នកនាំពាក្យ​កាលពី​ថ្ងៃ​ម្សិលមិញ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បុរស​ម្នាក់ ឈ្មោះ ស្វាយ វង្ស ត្រូវ​បាន​នារី​ម្នាក់​អះអាង​ថា ជា​មន្ត្រី​កងរាជអាវុធហត្ថ ឋានៈ​អនុសេនីយ៍ទោ​(​ស័ក្តិ​២) ហើយ​ឈ្មោះ​នេះ ត្រូវ​បាន​នារី​ដែល​មាន​អាក់​ខោ​ន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Ly Na» ចោទ​ថា បាន​បបួល​នាង​ហាត់ប្រាណ​លើ​គ្រែ និង​បាន​ប្តឹង​ទៅ​លោក​ផ្កាយ​៤ សៅ សុខា PM នៅ​ស្រុក​ខ្មែរ​នោះ​ថែម​ទៀត ហើយ​ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​កក្រើក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​០១ វិច្ឆិកា ២០២០ ។​

​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ វិច្ឆិកា​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច ពិសេស​មន្ត្រី​កង​រាជ​អាវ​ធ​ហត្ថ​ចាត់វិធានការ​ច្បាប់​បែប​ណា​ទៅ​លើ​ឈ្មោះ ស្វាយ វង្ស នោះ​នៅឡើយ​ទេ ?​៕