ប្រទេសចំនួន៤ក្នុងចំណោម១០ប្រទេសនៅក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ភូមា(មីយ៉ាន់ម៉ា)និង ប្រទេសម៉ាឡេស៊ី គឺមេរោគកូវីដ១៩ បាននិងកំពុងឆ្លងរីករាលដាលធ្ងន់ធ្ងរ និងធ្វើមនុស្សស្លាប់រាប់សិបនាក់ក្នុងមួយថ្ងៃៗ ។
ជាក់ស្តែងគិតត្រឹមម៉ោង៨និង៥៨នាទីយប់ថ្ងៃទី០៣ វិច្ឆិកា ២០២០ ប្រទេសឥណ្ឌូនេស៊ីមានអ្នកឆ្លងប្រចាំថ្ងៃអង្គារនេះ ២៩៧៣នាក់ ឆ្លងសរុប ៤១៧៣៨៥នាក់ ស្លាប់១០២នាក់និងស្លាប់សរុប១៤១៤៦នាក់ ហ្វីលីពីន ឆ្លងប្រចាំថ្ងៃនេះ១៧៧២នាក់ សរុបអ្នកឆ្លង ៣៨៧១៦១នាក់ ស្លាប់ប្រចាំថ្ងៃនេះ៤៩នាក់ និងស្លាប់សរុប៧៣១៨នាក់ ភូមា ឆ្លងថ្ងៃនេះ១១៩៧នាក់ ឆ្លងសរុប ៥៥៨០៤នាក់ ស្លាប់ថ្ងៃនេះ២៥នាក់ ស្លាប់សរុប១៣០៧នាក់ និងប្រទេសម៉ាឡេស៊ី ឆ្លងថ្ងៃនេះ១០៥៤នាក់ ស្លាប់ថ្ងៃនេះ១២នាក់ ស្លាប់សរុប២៦៣នាក់ ។
ក្រៅពីប្រទេស៤ខាងលើ សិង្ហបុរីមានអ្នកឆ្លងថ្ងៃនេះ ៩នាក់ ឆ្លងសរុប ៥៨០២៩នាក់ តែស្លាប់សរុប២៨នាក់ ថៃឆ្លងថ្ងៃនេះ ១០នាក់ ឆ្លងសរុប៣៧៩៧នាក់ ស្លាប់សរុប ៥៩នាក់ វៀតណាម ឆ្លងថ្ងៃនេះ ១០នាក់ ឆ្លងសរុប១២០២នាក់ ស្លាប់សរុប៣៥នាក់ ។
ចំណែកកម្ពុជា ឡាវនិងប្រ៊ុយណេគ្មានអ្នកឆ្លង ហើយក៍គ្មានអ្នកស្លាប់ថ្ងៃនេះដែរ ។
ដោយឡែកងាកទៅប្រទេសនៅតំបន់អឺរ៉ុបនោះវិញ ប្រទេសជាច្រើនបានប្រកាសបិទនិងត្រៀមបិទទ្វារហើយ ដោយសាររលកទី២ បាននិងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង ដូចជា បារាំង អាឡឺម៉ង់ អេស្ប៉ាញ ព័រទុយហ្កាល់ អង់គ្លេស និងប្រទេសអូទ្រីស ..ជាដើម ។
ចំណែកចំនួនមនុស្សនៅលើផែនដីដែលឆ្លងមេរោគកូវីដ១៩ គិតត្រឹមវេលាខាងលើដដែលនេះ គឺកើនដល់ជាង៤៧លាននាក់ និងស្លាប់ជាង១លាន២សែននាក់ហើយ ខណៈវ៉ាក់សាំងប្រឆាំងមេរោគដ៍មហាកំណាចនេះ ហាក់នៅមិនទាន់ដាក់ចេញឲ្យប្រើប្រាស់ផ្លូវការនៅឡើយ ប្រៀបដូចពាក្យខ្មែរ«កាប់បំពុង រង់ចាំទឹកភ្លៀង» យ៉ាងដូច្នោះ៕